(កម្មវិធីជាភាសាខ្មែរនេះពិបាករកដោនឡូតណាស់ )


ប្រវត្ដិ គម្រោង


គំនិតនៃ ‘Digital Species’ គឺបង្កើតឡើងនូវទិន្នន័យប្រភេទឈើរបស់កម្ពុជា ដែលមានលក្ខណៈងាយស្រួល សម្រាប់អ្នកប្រើប្រាស់ ដែលរួមមាននូវចំណេះដឹងដ៏ស៊ីជម្រៅសម្រាប់ប្រភេទឈើនីមួយៗ និងអាចឲ្យគេធ្វើការស្វែងរកមើល និងកែតម្រូវព័ត៌មាន ។ បើប្រៀបធៀបទៅនឹងឯកសារ ដែលបានបោះពុម្ព

កម្មវិធីកំព្យូទ័រនេះមាន ផ្ទុកនូវព័ត៌មានរស់ (living information)ដែលមានសក្ដានុពលសម្រាប់ការ ផ្សព្វផ្សាយ ថតចំចម្លង កែតម្រូវ និង ការធ្វើបច្ចុប្បន្នភាព (updating) ។ ស៊ីឌីនៃ ‘Digital Species’ ធ្វើឲ្យមានភាពងាយស្រួល សម្រាប់ការផលិតឡើងវិញ និងសន្សំសំចៃ។ ដូចនេះធ្វើឲ្យវាមានភាពងាយស្រួលក្នុងទទួលយកនូវចំនេះដឹងសម្រាប់សិស្សនិសិ្សត សាស្ដ្រាចារ្យ វិទ្យាស្ថានស្រាវជ្រាវ រដ្ឋបាល ស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ។

ការអភិវឌ្ឍ ‘Digital Species’ បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ 2003
ដែលមានលក្ខណៈជាការងារនិក្ខេបបទនៅមហាវិទ្យាល័យវិទ្យាសាស្ដ្រ ព្រៃឈើនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងរាជធានីភ្នំពេញ និងត្រូវបានគាំទ្រ ដោយសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ ( German Development Service or DED) ។ រនិក្ខេបបទ ដែលមានចំណងជើងថា ការអភិវឌ្ឍទិន្នន័យឌីជីថលនៃប្រភេទរុក្ខជាតិ ព្រៃឈើ របស់ប្រទេសកម្ពុជា" ត្រូវបានស្នើសុំដោយលោក សំអឿន សូធារ៉ូ នៅក្នុងខែសីហា ឆ្នាំ 2004 ក្រោមការដឹកនាំរបស់ លោក វន មុនិន្ទ (ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ដ្រ ព្រៃឈើ) និងដោយមាន លោក សូ ធា (គម្រោងគ្រាប់ពូជឈើ នៅកម្ពុជា CTSP/DANIDA) លោក វ៉ា សុភ័ក្រតារា (សាស្ដ្រាចារ្យ នៃមហាវិទ្យាល័យវិទ្យាសាស្ដ្រព្រៃឈើ ) និងលោក Jens Richter (ទីប្រឺក្សា អង្គការ DED ប្រចាំនៅមហាវិទ្យាល័យវិទ្យាសាស្ដ្រ ព្រៃឈើ ) ។ ការងារនិក្ខេបបទ នាំមានការបង្កើត នូវគំរូនៃកម្មវិធី ‘Digital Species’ ដែលរួម បញ្ជូលនូវក្រដាសទិន្នន័យចំនួន 3 ជាឧទាហរណ៍ ។ បន្ទាប់ពីការស្វែងរកថវិកាអស់រយៈពេល 7 ខែ ស្ថានទូកអាល្លឺម៉ង់ ប្រចាំនៅព្រះជាណា ចក្រកម្ពុជា បានធ្វើការគាំទ្រ ការអភិឌ្ឍនៃកម្មវិធីនេះបន្ដទៀត ដោយលោក សំអឿន សូធារ៉ូ ចាប់ពីខែ 05/2005 ទៅដល់ 12/2005 ( ជាការងារពេញម៉ោង ដែលមានរយៈពេល 8 ខែ) ក្រោមមកកម្មវិធី ‘Digital Species’ ជំនាន់ទី ១ ត្រូវបានបញ្ចប់ ។ អង្គការសេវាកម្ម អភិវឌ្ឍន៍អាល្លឺម៉ង (DED) ធ្វើការគាំទ្រ ទាំងថវិការ និងបច្ចេកទេស សម្រាប់ការប្រមូល ក្រដាសទិន្នន័យ ។ ចាប់ពីខែធ្នូ ឆ្នាំ 2005 ទៅដល់ ខែ ធ្នូ 2006 លោក Mathias Petri (ទីប្រឹក្សាអង្គការ DED ប្រចាំនៅមហាវិទ្យាល័យវិទ្យាសាស្ដ្រ ព្រៃឈើ) បានទទួលខុសត្រូវ ក្នុងការដឹកនាំរៀបចំ និងបញ្ចប់កម្មវិធីនេះ ដោយធ្វើការសហការជាមួយ លោក សំអឿន សូធារ៉ូ ដែលជាអ្នកសរសេរកម្មវិធី ។ ការប្រមូលក្រដាសទិន្នន័យ អាស្រ័យដោយមានការសហការរវាង មហាវិទ្យាល័យវិទ្យាសាស្ដ្រ ព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមហាវិទ្យាល័យព្រៃឈើ នៃសាលាជាតិកសិកម្មព្រែកលាប ហើយត្រូវបានបញ្ចប់នៅខែតុលា ឆ្នាំ 2006 ។


ការប្រមូលទិន្នន័យរួមមាន :
ការបង្កើតនូវប្រភពបញ្ចីរាយឈ្មោះ (សៀវភៅ ការបោះពុម្ពផ្សាយ CD-ROMs និងប្រភព ព័ត៌មានតាមអ៊ីធើណេត ) និងការប្រមូលនូវក្រដាសទិន្នន័យ ។
· ការប្រមូលទិន្នន័យ ដោយការបញ្ជូលព័ត៌មាន ទៅក្នុងក្រដាសប្រមូលទិន្នន័យ ។
· ការកែសម្រួលទិន្នន័យ (ការប្រមូលផ្ដុំនូវទិន្នន័យពីឯកសារពិគ្រោះជាច្រើន នៅក្នុងអត្ថបទ តែមួយ) អាស្រ័យទៅតាមទម្រង់របស់ទិន្នន័យ ។
· ក្រៅពីការប្រមូលទិន្នន័យ តារាងពាក្យបច្ចេកទេស ដែលទាក់ទងនឹងអេកូឡូស៊ី និងពាក្យគន្លឹះផ្សេងៗទៀត ត្រូវបានបង្កើត និងបន្ថែមទៅក្នុងស៊ីឌី ។
· ជាចុងក្រោយអង្គការ DED អាចធ្វើការផលិតនូវ ‘Digital Species’ ជំនាន់ទីមួយ (150 ស៊ីឌី) និងធ្វើការចេញឲ្យប្រើប្រាស់នូវកម្មវិធីនេះជាលើកដំបូង ។

ក្នុងការឆ្លើយតបទៅនឹងភាពជោគជ័យ នៃជំនាន់ទីមួយរបស់ Digital Species និង ការដឹងគុណដល់ការគាំទ្រផ្នែកថវិការ និងអ្នកជំនាញបច្ចេកទេសនៃអង្គការ DED, INWENT ស្ថានទូកអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងសេវាកម្មអ្នកជំនាញការអាល្លឺម៉ង់(German Senior Expert Service) ក្រុមអ្នកអភិវឌ្ឍបានបន្ដការងាររបស់ពួកគេ ដើម្បីសម្រេចនូវជំនាន់ទីពីររបស់ Digital Species ។ ក្នុងអំឡុងនៃការបំពេញការងារនៅឆ្នាំ 2007 ការកែលម្អរសំខាន់ៗ ត្រូវបានធ្វើឡើង ដូចជាការបង្កើននូវចំនួនក្រដាសទិន្នន័យ និងព័ត៌មាននិងការផលិតជាលើកដំបូងបំផុតនូវកម្មវីធីជាភាសារខ្មែរ ។

ទោះបីយ៉ាងណា កម្មវិធីជំនាន់ថ្មីនេះ បានបំពេញនូវគោលដៅនៃការផ្សព្វផ្សាយ និងជាឧបករណ៍ ដែលមានភាពប្រែប្រួលទៅតាមស្ថានភាព ហើយប្រភពនៃព័ត៌មានគឺនៅផ្សារភ្ជាប់ទៅនឹងគំនិតនៃគម្រោង ដែលមានភាពរស់រវើក “living project” និងបន្ដស្វែរកនូវព័ត៌មានច្រើនទៀត និងធ្វើការកែលម្អរសម្រាប់អនាគត ។ នៅអំឡុងពេលនេះ រាល់មតិរិះគន់កែលម្អរ និងការចូលរួម ត្រូវបានស្វាគមន៍ !

ទាញយក កម្មវិធី ទិន្នន័យ ឌីជីថល ប្រភេទ រុក្ខជាតិ ប្រទេស កម្ពុជា ដោយ ចុចត្រង់នេះ




----------------------------------------------------
Digital Species (1.0) English Version (For Windows)
November 22, 2006
Natural Technology Systems
----------------------------------------------------

For users of Digital Species software

Thank you for supporting NaT?System.
Digital Species is an easy-to-use software application,
designed for fast search and store data of forestry species.

----------------------------------------------------
System Requirements
----------------------------------------------------

CPU       : Pentium II or later
OS        : Windows 98/98 Second Edition/Me/XP (Windows XP is recommended)
RAM       : 64MB or greater (128MB recommended)
Hard disk : 200MB minimum available HD space
Monitor   : Minimum 1024x768 pixels, 65536 or more colors
Fonts   : A set of Limons and Kouprey
Connection: Internet Access Provider (Optional)
Modem     : 28.8 kbps modem or faster (Optional)

* This software only operates on a computer with a preinstalled operating system.
* Among Windows XP systems, Windows XP Home Edition and Professional are supported.
* Among Windows 2000 systems, only Windows 2000 Professional is highly supported.
* For current operating system compatibility, feed back to support@natsystems.cbnrmli.org

----------------------------------------------------
Technical Notes
----------------------------------------------------

* Restart the computer after installation is srongly recommended.
* This programe will become unstable if one of the requirments above is not met.
* If there is run-time error please try to reinstall this software again
or repair by following our step-by-step procedure.
* Resolution is highly recommended to set to 1024x768 and 16/24/32bit colors.
* Never delete or move the NaT System\Digital Species\ directory
* Database file will not be removed anytime you uninstall this product.
* You will be asked whether you keep existing database file or replace with the one you are installing now.

----------------------------------------------------
Cautions
----------------------------------------------------

1. Do not disturb the program while it is running in the hard condition.

2. Please keep the NaT Systems directory very safe.

3. Never delete file(s) in Digital Species directory.

----------------------------------------------------
For more information
----------------------------------------------------

Natural Technology Systems (NaT Systems?.
 #450, Street193, Group 20, Phnom Penh, Cambodia

Hotline numbers for users in Cambodia:
 Tel. 016 976 769

Our Hotline is available from 9 am to 6 pm
 (Saturday and Sunday)

 E-mail: digitalspecies@online.com.kh

---------------------------------------------------
Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment

Do not SPAM, please...

 
Top