ការ​ជ្រើសរើស​កាបូប​សម្រាប់​ម៉ាស៊ីន​ Camera គឺ​មិនមែន​ជា​រឿង​លំបាក​អ្វី​ទេគឺ​សំខាន់ មាន​រូបរាង​ខាងក្រៅ​ល្អ ស្អាត ស្រស់ឆើតឆាយ​ តាម​ការចង់​បាន​គឺ​ជា​ការ​ស្រេច។ តាម​ពិត​នេះ​មិន​មែន​ជា​ហេតុ​ផល​សមរម្យ​ក្នុង​ការជ្រើស​រើស​កាបូប​សម្រាប់​ម៉ាស៊ីន​ Camera ឡើយ។ កាបូប​នេះ​មិនមែន​សម្រាប់​តែ​ផ្ទុក Camera ជំនួស​ការ​កាន់​ក្នុង​ដៃ​នោះ​ឡើយ គឺ​យើង​ត្រូវ​គិត​ទៅ​លើ​ សមត្ថភាព​សំខាន់​ 4 យ៉ាង​ដូចជា៖

Crumpler​​​ 6 MILLION DOLLAR HOME


- សមត្ថភាព​ការពារពីជម្រាប​ទឹក (Water resistant) 
យើង​តែងតែ​គិត​ថា​កាបូបដែល​គេ​ផលិត​មក​គឺ​បាន​គិត​ពី​បញ្ហា​នេះ​រួច​ទៅ​ហើយ ប៉ុន្តែ​យើង​មិន​មាន​ដឹង​ថា តើ​វា​មាន​ប្រសិទ្ធភាព​អាច​ការពារ Camera តម្លៃ​រាប់រយ ឫពាន់ ដុល្លា របស់​យើង​បាន​កម្រិត​ណា​នោះទេ ដូចនេះ​សូម​ពិនិត្យ​មើលការបំពាក់ជ័រ​កៅស៊ូ (សម្រាប់​ការពារ​ជម្រាប​ទឹក) និង​គុណភាព​របស់​វា ក៏ដូច​ជា​ការរចនា​ម៉ូដទាំង​មូល​ផង​ដែរ។

- សមត្ថភាព​ផ្ទុក​ទំងន់​ធ្ងន់
ផ្នែក​នេះ​គឺ​ចង់​សំដៅ​ទៅ​លើ​ខ្សែរ​ស្ពាយ​របស់​ការបូប។ កាបូប​ភាគ​ច្រើន​មាន​ភាព​បរាជ័យ​ទៅ​លើ​ផ្នែក​នេះ។ ពេល​ខ្លះ​យើង​មិន​បាន​ផ្ទុក​ឧបករណ៍​ធ្ងន់ ​រហូត​ដល់​ស្ពាយ​មិន​រួច​នោះ​ទេ ប៉ុន្តែវា​អាច​បណ្តាល​មក​ពី ការ​ជាប់​ជំពាក់​នឹង​អ្វី​មួយ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែរ​កាបូប​នោះ​ដាច់​បាន​យ៉ាង​ងាយ ហើយ​នេះ​ជា​អ្វី​ដែល​យើង​គួរ​ប្រយ័ត្ន។ ខ្សែរកាបូប​មិន​ជា​បញ្ហា​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ តំណរ​ភ្ជាប់​រវាង​ខ្សែរ​និង​ការបូប។

- សមត្ថភាព​ការពារឧបករណ៍​ខាងក្នុង
ប្រាកដ​ណាស់ Camera ស្ថិតនៅ​ខាង​ក្នុង ដូចនេះ​អ្វី​ដែល​សំខាន់​គឺ​សមត្ថភាព​ការពារចំពោះ​ឧបករណ៍​ខាង​ក្នុង ដូចជា មាន​ចែក​ជា មាន​អេប៉ុង(Sponge) និង​មានចែកជា​ផ្នែក (port) ផ្សេង ដែល​អាច​ជួយ​ក្នុង​ការ​ផ្ទុកឧបករណ៍​បាន​ច្រើន ក៏​ដូច​ជា​កាត់​បន្ថយផ្ទៃទំនេរ (space)។ វា​សំខាន់ណាស់ ឧទាហរណ៍​ថា កាបូប​ Camera របស់​លោក​អ្នក​ធ្លាក់ពី​លើកំពូលភ្នំ​តាម​កាំ​ជណ្តើរមក​ក្រោម ដូចនេះ​ប្រើ​សិន​បើកាបូប​របស់​លោកអ្នក​មាន​អេប៉ុងស្តើង ឫ មានផ្ទៃ​ទំនេរ​ទូលាយនោះ Camera របស់​លោកអ្នក​ប្រាកដ​រងគ្រោះ​ជា​ដំណំ។

- សមត្ថភាព​ការពារ​ភ្លើង​ឆេះ (Fire resistant)
នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំនើច​នោះ​ទេ ដោយ​ហេតុថា កាបូប​តែង​តែ​ត្រូវ​បាន​ធ្វើ​ពី ជាតិ fiber ឫជ័រ​នោះ តែ​ថា តើ​ក្រុមហ៊ុន​ផលិត​បាន​ប្រើ​ប្រាស់​បច្ចេក​ទេស​ដូច​ម្តេច ដើម្បី​ការពារកុំឲ្យអណ្តាត​ភ្លើង​ចូល​លុកលុយ​ទៅ​ដល់ឧបករណ៍​ខាង​ក្នង​បាន​ឆាប់​រហ័ស​នោះ។

សូម​ទស្សនា​ video សាក​ល្បងនូវ​កាបូប​ចំនួន​ 4 ផ្សេងៗ​គ្នាដូច​ខាង​ក្រោម៖


0 comments:

Post a Comment

Do not SPAM, please...

 
Top