យោងតាមវចនានុក្រមលើបណ្តាញ Merrian-Webster Online Dictionary, “Plagiarize” មានន័យថា៖
១- លួចគំនិត ឃ្លា ឬពាក្យរបស់អ្នកដ៏ទៃមកធ្វើជារបស់ខ្លួនឯង
២- ប្រើប្រាស់ស្នាដៃនិពន្ធរបស់អ្នកដ៏ទៃដោយមិនបានប្រាប់ពីប្រភពដើមឬម្ចាស់ដើម
៣- ប្រព្រឹត្តិការលួចចម្លងអក្សរសាស្ត្រ
៤- ការយកគំនិត ឬផលិផលអ្វីមួយដែលមានរួចហើយមកបង្ហាញថាជាគំនិតថ្មី ឬគំនិតដើម។
សរុបសេចក្តីមក ការលួចចម្លងស្នាដៃ(Plagiarism)គឺជាសកម្មភាពគៃបន្លំគេ។ វារួមបញ្ចូលទាំងការលួចចម្លងស្នាដៃអ្នកដ៏ទៃ និងការភូតភូរពីស្នាដៃនោះ។
តើពាក្យ ឃ្លា និងគំនិតពិតជាអាចលួចបានដែលឬទេ?
សម្រាប់បណ្តាប្រទេសជាច្រើនក្នុងសកលលោក ការបង្ហាញ បញ្ចេញ និងបង្កើតគំនិតដើមគឺត្រូវបានចាត់ទុកថាជាសម្បត្តិបញ្ញវន្ត (Intellectual property) ហើយវាត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា ប្រៀបដូចទៅនឹងការច្នៃឬបង្កើតអ្វីដែលថ្មី។ គ្រប់ទម្រង់ទាំងអស់ស្ថិតនៅក្រោមការការពារកម្មសិទ្ធិបញ្ញាប្រសិនបើគំនិត ឬស្នាដៃទាំងនោះត្រូវបានកត់ត្រាទុក ឬរក្សាទុកនៅក្នុងមធ្យោបាយមេឌាផ្សេងៗ ដូចជាសៀវភៅ ឬក៏ជាឯកសារក្នុងកុំព្យូទ័រ)។
ខាងក្រោមនេះគឺជាសកម្មភាពលួចស្នាដៃ៖
- យកកិច្ចការរបស់អ្នកដ៏ទៃមកធ្វើជារបស់ខ្លួន
- ចម្លងពាក្យ ឃ្លា ឬគំនិតរបស់អ្នកដ៏ទៃដោយមិនបានបញ្ចាក់ប្រាប់ពីប្រភព និងម្ចាស់ដើម
- មិនបានប្រើសញ្ញាអញ្ញប្រកាស (“”)នៅពេលដែលស្រង់ព័ត៌មានឬ សម្តីចេញពីប្រភពណាមួយ
- មិនបានផ្តល់ព័ត៌មានត្រឹមត្រូវស្តីពីប្រភពដើមនៃសម្រង់ព័ត៌មានឬសម្តី
- ចម្លងទម្រង់ឃ្លាដោយគ្រាន់តែកែប្រែពាក្យ ពីប្រភពណាមួយ ហើយមិនប្រាប់ពីប្រភពដើម
- ចម្លងឃ្លា ឬពាក្យ ឬគំនិត ជាច្រើនពីប្រភពតែមួយ ដែលក្នុងកិច្ចការរបស់អ្នកស្ទើរតែទាំងអស់គឺចេញពីប្រភពនោះ ទោះបីជាអ្នកបានឬមិនបានបញ្ចាក់ពីប្រភពដើមក៏ដោយ។
ចូរចាំថា ទោះបីជាអ្នកផ្លាស់ប្តូរវិធីសរសេរ ឬពាក្យរបស់ប្រភពដើមក៏ដោយ តែវាមិនគ្រប់គ្រាន់សម្រាប់គេចវេសពីការលួចស្នាដៃនោះទេ។ ប្រសិនបើអ្នករក្សាគំនិតដើមរបស់ប្រភពណាមួយយកមកបញ្ចូលក្នុងកិច្ចការរបស់អ្នក ហើយអ្នកមិនបានបញ្ចាក់ពីប្រភពដើមរបស់គំនិតនោះទេ ទោះបីជាអ្នកបានធ្វើការផ្លាស់ប្តូររបៀបសរសេរ ឬប្រើប្រាស់ពាក្យផ្សេងដែលមានន័យដូចយ៉ាងណាក៏ដោយ ក៏អ្នកគេចមិនផុតពីការលួចស្នាដៃអ្នកដ៏ទៃដែរ។
ការលួចស្នាដៃគឺអាចជៀសវាងបាន នៅពេលណាដែលអ្នកបានបញ្ចាក់ពីប្រភពដើមច្បាស់លាស់ ដោយធ្វើការទទួលស្គាល់ថាគំនិតនោះ ឬកិច្ចការនោះត្រូវបានខ្ចីពីប្រភពមួយផ្សេងទៀត។ អ្នកត្រូវតែផ្តល់នូវព័ត៌មានណាដែលចាំបាច់សម្រាប់ឲ្យអ្នកដ៏ទៃអាចរកឃើញពីប្រភពដើមនោះបាន។
ចម្លងពី http://kumnit.com/2624
0 comments:
Post a Comment
Do not SPAM, please...